មជ្ឈមណ្ឌលច្បាប់នៃជនជាតិឣាស៊ីឣាមេរិកកាំង ដើម្បីលើកកំពស់យុត្តិធម៍ ប្រចាំក្រុងឡសអ់ជឺឡេស (Asian American Advancing Justice-LA) ពីដើមមានឈ្មោះមជ្ឈមណ្ឌលជំនួយផ្នែកផ្លូវច្បាប់ សហគមឣាស៊ី ឣាមេរិកកាំង សហគមហាវ៉ៃ សហគមឣាស៊ីប៉ាស៊ីហ្វិក (Asian Pacific American Legal Center) ដែលធំជាងគេទូទាំងប្រទេស ក្នុងការផ្តល់សេវាកម្មច្បាប់សិទ្ធសេរីភាព ដល់ជនជាតិឣាស៊ីឣាមេរិកកាំង ជនជាតិហាវ៉ៃ និង ឣាស៊ីប៉ាស៊ីហ្វិក ។
មជ្ឈមណ្ឌលនេះបានចាប់កំណើតក្នុងឆ្នាំ ១៩៨៣ មជ្ឈមណ្ឌលយុត្តិធម៌ជនជាតិអាស៊ី អាមេរិកាំងប្រចាំ ក្រុងឡសអ់ជឺឡេស ។
សហគមឣាស៊ីឣាមេរិកកាំង សហគមហាវ៉ៃ សហគមឣាស៊ីប៉ាស៊ីហ្វិក (Asian Pacific American Legal Center) យើងបានជួយមនុស្សមានចំនួនច្រើនជាង ១៥០០០ នាក់ក្នុងមួយឆ្នាំៗ ។ ជំនួយតាមរយ:ការជួយបន្តផ្ទាល់តាមកំលាំងចាត់តាំង គាំទ្រគោលការឣនុវត្ត ឣភិវឌ្ឍប្រព័ន្ធដឺកនាំ និងក្រិតស្ថាបនានៃមជ្ឈមណ្ឌលយុត្តិធម៌ជនជាតិអាស៊ី អាមេរិកាំងប្រចាំ ក្រុងឡសអ់ជឺឡេស ។
យើងនឹងយកចិត្តទុកដាក់ជានិច្ចទៅលើលោកលោកស្រីណាដែលរស់នៅក្នុងសហគមឣាស៊ីឣាមេរិកកាំង សហគមហាវ៉ៃ និង សហគម ឣាស៊ីប៉ាស៊ីហ្វិក ។ ហើយដែលមានភាពទន់ខ្សោយខ្វះខាតជាងគេបំផុត។ ក្នុងពេលជាមួយគ្នានេះយើងក៏ខំព្យាយាមតវាឣោយមានជាសម្លេងដ៏ខ្លាំងក្លាក្នុងការទាមទាយក សិទ្ធសេរីភាព និងយុត្តិធម៌សំរាប់លោកឣ្នក ។
មជ្ឈមណ្ឌលយុត្តិធម៌ជនជាតិអាស៊ី អាមេរិកាំងប្រចាំ ក្រុងឡសអ់ជឺឡេសមានទីតាំងនៅក្នុង ទីក្រុង ឡូសឣនជិលឡេស ជាមួយការិយាល័យរណបជាច្រើនទៀតដែលមាន នៅក្នុងតំបន់ ឣុរិនជ៍ (Orange) និងស័ក្រាម៉ាន់តូ (Sacramento) ។